Car Condition

Model Year

Maker

Body type

Price range





ទីបំផុតការទន្ទឹងរងចាំរបស់ Fan រថយន្តប្រភេទ Sport ទាំងអស់គ្នាក៏បានមកដល់នោះគឺរថយន្ត Sport Bugatti La Voiture Noire ដែលជាការត្រលប់មកវិញសារជាថ្មីហើយទំនើបជាងមុន របស់ Jean Bugatti’s personal Type 57 SC Atlantic ដែលបានបាត់ខ្លួនកាលពីសង្គ្រាមលោកលើិកទី ២ ។ រថយន្ដដ៏អស្ចារ្យមួយនេះត្រូវបានផលិតដោយក្រុមហ៊ុន Molsheim ដែលជារថយន្តមានតម្លៃថ្លៃជាងគេ
បំផុតដែលមិនធ្លាប់មានលក់ ជាមួយនឹងតម្លៃ 11 លានអឺរ៉ូ (ប្រហែល 12,45 លានដុល្លារក្នុងអត្រាប្តូរប្រាក់
បច្ចុប្បន្ន) មិនទាន់រួមបញ្ចូលថ្លៃពន្ធផ្សេងៗ។ នៅក្នុងសន្និសិទការបង្ហាញរថយន្ត Geneva Motor Show នាពេលថ្មីៗនេះ លោក Stephan Winkelmann ប្រធានក្រុមហ៊ុន Bugatti បាននិយាយថារថយន្តនេះត្រូវ
បានលក់ក្នុងតម្លៃ 16,5 លានអឺរ៉ូ (18,68 លានដុល្លារអាមេរិក) ។ ជាមួយនឹងតួ Carbon ដែលត្រូវបានរចនា
ឡើងដោយដៃផ្ទាល់មួយនេះ La VoiturNoire បានផលិតឡើងតាមលំនាំរថយន្ត Sport ពិសេសៗ
មួយចំនួនពីក្រុមហ៊ុន  Bugatti ដូចជា Bugatti  Divo ជាដើមប៉ុន្តែវាមានលក្ខណៈពិសេសថ្មីមួយដែល
រថយន្តមួយនេះបំពាក់ដោយម៉ាស៊ីន quad-turbo W16 8.0-liter ដែលផ្តល់កម្លាំងសេស  1500horsepower និងកម្លាំងរង្វិលជុំ 1600 Newton-meters


បន្ថែមពីនេះទៅទៀត បើយើងនិយាយអំពីការរចនារបស់ អំពូលដ៏ប្រណិតរបស់រថយន្ត Sport មួយនេះ , Bugatti La Voiture Noire ត្រូវបានផលិតឡើងដោយបំពាក់ជាមួួយ អំពូល Full-Width LED Brake Light ដែលស្ថិតនៅក្រោម Logo Bugatti ដែលធ្វើអោយអ្នកទាំងអស់គ្នាដឹងថា លោកអ្នកកំពុងសម្លឹងមើលរថយន្ត Brand Bugatti ។ លើសពីនេះទៅទៀត វាកាន់តែ ធ្វើអោយរថយន្តមួយនេះមើលទៅកាន់តែមានលក្ខណះប្លែកអស្ចារ្យសាកសមជាមួយនឹងតម្លៃខ្ទង់លានបែបនេះ។


 ប្រសិនបើយើង សម្លឹងមើលរថយន្តដ៏អស្ចារ្យមួយនេះពីខាងមុខវិញ ចង្កៀង LED ផ្នែកខាងមុខរបស់ រថយន្តមួយនេះគឺកាន់តែមានភាព រលោងស្អាតប្លែក ទាក់ភ្នែកខុសពីរថយន្តធម្មតា។


ជាចុងក្រោយ បើយើងនិយាយអំពី ការរចនាផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Bugatti មិនទាន់បានបង្ហាញចេញនូវការរចនាដ៏ល្អឥតខ្ចោះរបស់រថយន្តមួយនេះឡើយ។ ប្រសិន បើលោកអ្នកចង់ដឹងបន្ថែមអំពី រូបរាងរថយន្តដ៏អស្ចារ្យមួយនេះសូមកុំភ្លេចតាមដាន ការ Post របស់ CamCar Collection ដើម្បីទទួលបានពត័មានថ្មីៗ ។

សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព និងសំណាងល្អ។

ខេមខាសូមជម្រាបលា!

CamCar Collection Channel: https://www.youtube.com/user/phealayloy

ប្រភព Motor1






Leave a Reply