រថយន្ត
Mercedes-Benz G-Class ឆ្នាំ 2019 ត្រូវបានរចនាឡើងជាប្រភេទ
SUV ហើយទំនើប រីឯតម្លៃវិញក៏មិនធម្មតាដែរ។ រថយន្តប្រភេទ SUV នេះមានសមត្ថភាពមិនគួរឲ្យជឿរ វាបានការអភិវឌ្ឍន៍
និងបន្ថែមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើន។
រថយន្ត
Mercedes-Benz G-Class ជារថយន្តប្រភេទ
SUV ដែលមានកម្លាំងខ្លាំង
និងជាដៃគូរប្រយុទ្ធដ៏សាកសមសម្រាប់អ្នក Off-Road។ វាអាចគ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវទាំងអស់
មិនថាផ្លូវរាបស្មើ ឬផ្លូវឡើងចំណោទ និងផ្លូវលំបាកៗបានដោយរលូន។
ផ្នែកខាងក្នុង វាប្រៀបបានទៅនឹងរថយន្ត luxury អញ្ជឹងដែរ ហើយវាបាននបំពាក់ដោយកៅអី
មានផាសុខភាព។ មានអេក្រង់បញ្ជា dual 12.3-inch displays ចង្កូតរចនាឡើងមានភាពទាក់ទាញ និងអាចថាច់បញ្ជាបាន (intuitive steering-wheel Touch Controls) ហើយអ្នកបើកបរក៏អាច
ប្រើសម្លេងសម្រាប់បញ្ជាក៏បាន (voice control) និងមានប្រព័ន្ធតន្ត្រីពិរោះរងំផងដែរ។
មានផាសុខភាព។ មានអេក្រង់បញ្ជា dual 12.3-inch displays ចង្កូតរចនាឡើងមានភាពទាក់ទាញ និងអាចថាច់បញ្ជាបាន (intuitive steering-wheel Touch Controls) ហើយអ្នកបើកបរក៏អាច
ប្រើសម្លេងសម្រាប់បញ្ជាក៏បាន (voice control) និងមានប្រព័ន្ធតន្ត្រីពិរោះរងំផងដែរ។
Mercedes-Benz G-Class ឆ្នាំ 2019 មានកម្លាំងម៉ាស៊ីន V8 Advanced
biturbo
ជាមួយថាមពល 416 hp និងកម្លាំងរង្វិលជំុ 450
lb-ft ។ វាអាចបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេល 5.9
វិនាទី។វាមានល្បឿនអតិបរមា 249.44 គីឡូម៉ែត្រក្នុងមួយម៉ោង។
Mercedes-Benz G-Class ឆ្នាំ 2019 ជារថយន្ត SUV ដែលជំនះនូវរាល់ស្ថានភាពផ្លូវ
និងធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរមានអារម្មណ៍សុវត្ថិភាព ផាសុខភាព។
សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន
ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។
ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព និងសំណាងល្អ។
ខេមខាសូមជម្រាបលា!
CamCar Collection Channel:
https://www.youtube.com/user/phealayloy
Facebook page:
https://www.facebook.com/Camcar-Collection-2056468174399077/






