សូមស្វាគមន៍មកកាន់ ខេមខា ខលិចសិន ថ្ងៃនេះយើងនិងធ្វើបទបង្ហាញអំពី Volkswagen Multivan ឆ្នាំ 2018 អំពីចំណុចពិសេសទាំង ៣:
ទី ១ រូបរាង
ចំពោះរថយន្តដែលនាំចូលពីប្រទេសអាល្លឹម៉ង់ មួយនេះដែលគេនិយមហៅថា Multivan ត្រូវបានរចនាតាមលំនាំបែផែន វ៉ែន ដែលលំអរដោយអំពូលភ្លើង អីលអ៊ុីឌី ទាំមុខក្រោយ ហើយចំណែកឯកាងមុខក្រោយត្រូវបានបន្លេចដោយ ក្រូម ហើយរថយន្តនេះមាទម្ងន់ សរុប 2350 Kg នបណ្តោយ 4.9 M ទទឹង 1.9 m កម្ពស់សុទ្ធ 1.95 និងកំពស់ពីដី 30 cm ធៀបនិងតួរថយន្ត ហើយមានទ្វារចំនួន ៥ ដែលរាប់បញ្ជូលទាំងទ្វារក្រោយ និង កញ្ចក់មើលក្រោយក្តោបដោយស្វ័យប្រវិត្តិផងដែរ។
ផ្នែកទី ២ និយាយអំពីគ្រឿងក្រោម
រថយន្តនេះចំហេះដោយម៉ាស៊ីនម៉ាស៊ូត ៤ ពីសស្តុង កំលាំងអូស 2.0L ផ្តល់កំលាំងសេស 140hp ហើដំណើរការដោយប្រអប់លេខ ៧ វគ្គអូតូ រងយន្តនេះដំណើរការកង់មុខដែលភាសារបច្ចេកទេសហៅថា FWD។ ចំពោះប្រព័ន្ធប្រាំងដំណើរការដោយ ABS ប្រាំងឌីសគាប ដែលប្រាំប្រភេទនេះផ្តល់នូវកំរិតសុវត្ថិភាពខ្ពស់ បើនិយាយអំពីប្រព័ន្ធបូមវិញវាដំណើរការដោយបូមអេឡិចត្រូនិត ដែលភាសារបច្ចេកទេសគេហៅវាថា ESC (electronic Stability Control). ។ មិនតែប៉ុន្នោះវាបានបំពាក់ជាមួយយ៉ាន់អាលុយមីញ្ញូម ដែលមានលេខកង់ 235/55r17 V មានន័យថា កំពង់កង់ ២៣៥ ទទឹងសំបក ៥៥ រង្វង់យ៉ាន់ ១៧ និងលេខ V ដែលមានន័យថាលោកអ្នកអាចបើកបានដល់ល្បឿនអតិបរមា ២៤០ គម ក្នុង មួួយម៉ោង ។
ទី ៣ ខ្ញុំនិងយាយអំពីកំរិតសុវត្ថិភាព និងផាសុខភាព
រថយន្តនេះ ៦ កៅអី កៅអីអាចបង្វិលបាន 360 ដឺក្រេលើកលែងតែខាងមុខ ហើយវាអាចបត់បានជាការិយាល័យដែលមានតុ បត់បែនតាមតំរូវការ និងបរិវេណធំទូលាយ ហើយកៅអីនីមួយៗ ត្រូវបានរចនាឡើងដោយស្បែក រីឯកញ្ចក់បង្អួចចំហៀងខាងក្រោយវិញក៏អាចបើកបាននិងមាន វាំនួនជាប់តួរថយន្តតែម្តង រីឯ ទា្វរចំហៀងបិទបើកដោយស្វ័យប្រវិត្តិ និងផាសុខភាពបំផុត មានសាន់ស័រការពារគាប មិនតែប៉ុនន្នោះវាបានបំពាក់ ដុយសាក 12V ងាយស្រួលសាកថ្មគ្រឿងអេឡិចត្រូនិចពេលលោកអ្នកបំពេញកិច្ចការ ចំពោះផ្នែកខាងមុខ វាត្រូវបានបំពាក់ជាមួយអេក្រង់ ៧ អីុង មានភ្ជាប់ Blowthol, Memory, USB, and Axi ហើយវាក៏អាចបញ្ជារនៅលើដៃចង្កូច បានផងដែរ ចំពោះឧបករណ៍ តន្ត្រី និងម៉ាស៊ីនត្រជាក់គឺអាចទទួលយកបានសម្រាប់រយន្តដែលមានតម្លៃ ជាងប្រាំបីម៉ីនមួយនេះ។
សរុបសេចក្តីមករថយន្តនេះ វាស័ក្តសមជាមួយការធ្វើដំណើរកំសាន្ត ប្រើប្រាស់ជាគ្រួសារ ជាការិយាល៏យចល័ត និង មនុស្សចាស់ជរា ពីព្រោះវាមានទំហំទូលាយ ហើយលក្ខណះពិសេសដែលខ្ញុំចង់ណែនាំនោះគឺ Volkswagen មានគ្រឿងបន្លាស់ដែលអាចការពារសម្រាប់អតិថិជនរហូតដល់ ១៥ ឆ្នាំនៃម៉ូឌែលនីមួយៗ ដែល Volkswagen លក់អោយអតិថិជន មិនតែប៉ុន្នោះតម្លៃនិងសេវាកម្មត្រូវបានបញ្ជុះទាបជាងទីផ្សារខាងក្រៅ ជាងនេះទៅទៀត Volkswagen ផ្តល់ជូន Service 3 years ចំពោះបច្ចេកទេរោងចក្រ ហើយលោកអ្នកក៏អាចមកធ្វើការបើកបរសាកល្បង ហើយទទួលយកបទពិសោធន៍ និងស្វែងយល់បន្ដែមអំពីរថយន្តនេះនៅអាគារ: #9392, ផ្លូវសហពន្ធ័រុស្សី, សែនសុខ, ភ្នំពេញ ឬ 023 919 999 / 095 999 820។
ជាចុងក្រោប្រសិនបើមាន សំណូមពរ កំហុសឆ្គង ពាក្យសម្តីមិនសមរម្យសូមមេត្តាខមិន ដើម្បីពួកយើងនឹងធ្វើការកែប្រែ និងបំពេញបន្ថែម ។
សម្រាប់ការផ្សាយពានិច្ចកម្ម ទាក់ទងធ្វើបទបង្ហាញ ០៩២ ៤៨២ ៣៣៣
ខេមខាសូមអរគុណ
