Car Condition

Model Year

Maker

Body type

Price range

តើបងប្អូនណាខ្្លះធ្លាប់ដឹង និងស្គាល់រថយន្តដែលមានល្បឿនលឿន ហើយបងប្អូនណាខ្្លះមិនទាន់បានដឹង? ថាតើកំពូលរថយន្តដែលមានល្បឿនលឿនជាងគេ មានលក្ខណ:ពិសេសអ្វីខ្លះ?
ថ្ងៃនេះខេមខា នឹងនាំបងប្អូនទាំងអស់គ្នា មកស្គាល់ និងដឹងពីកំពូលរថយន្តដែលមានល្បឿនលឿនជាងគេទាំ៥គ្រឿង មកជំរាបជូនបងប្អូន។ ខាងក្រោមនេះសុទ្ធតែជាកំពូលរថយន្តដែលមានល្បឿនលឿន។

5) SSC Ultimate Aero
SSC Ultimate Aero ជាផលិតផលមួយរបស់ក្រុមហ៊ុនអាមេរិកខាងជើង ហើយវាក៏ធ្លាប់ជាប់ជារថយន្តដែលមានល្បឿនលឿនក្នុងរយ:ពេល៣ឆ្នាំជាប់ៗគ្នា។ វាមានម៉ាស៊ីន V8 Twin-Turbocharged ជាមួយថាមពល 1287 hp និងកម្លាំងរង្វិលជំុ 112 lb-ft ។ វាអាចបង្កើនល្បឿនពី​0​ ដល់ 321 គីឡូម៉ែត្រក្នុងរយៈពេលតិចជាង 16 វិនាទី។  វាមានល្បឿនអតិបរមា 411 គីឡូម៉ែត្រក្នុងមួយម៉ោង។


4) 9FF GT9-R, 

9FF GT9-R ជាផលិតផលមួយនៃក្រុមហ៊ុន 9FF របស់អាឡឺម៉ង់ និងមានរូបរាងប្រហាក់ប្រហែលទៅនឹងរថយន្ត Porsche 911 ។ វាត្រូវបានបំពាក់ជាមួយម៉ាស៊ីន V6 ដែលផ្តល់ថាមពល 1120 hp និងកម្លាំងរង្វិលជំុ 910 lb-ft.។ វាអាចបង្កើនល្បឿនពី0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេល2,9 វិនាទី និងពី0 ដល់ 305 គីឡូម៉ែត្រក្នុងរយៈពេលប្រហែលជា 16 វិនាទី។ វាមានល្បឿនអតិបរមា 413 គីឡូម៉ែត្រក្នុងមួយម៉ោង។

 

3) Bugatti Veyron Super Sport

រថយន្តម៉ាក Bugatti Veyron Super Sport គឺជារថយន្តល្បឿនលឿន និងស្របច្បាប់ដំបូងគេបង្អស់ដែលមានល្បឿនលឿនបំផុត 402 គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានបំពាក់ជាមួយម៉ាស៊ីន V8 ដែលផ្តល់ថាមពល 1200 hp និងកម្លាំងរង្វិលជំុ 1106 lb-ft ។ វាអាចបង្កើនល្បឿនពី0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ 2,4 វិនាទីតែប៉ុណ្ណោះ។ វាមានល្បឿនអតិបរមា 431 គីឡូម៉ែត្រក្នុងមួយម៉ោង។

2) Hennessey Venom GT

Hennessey Venom GT មួយនេះត្រូវបានបំពាក់ដោយម៉ាស៊ីន 7-liter Twin-Turbocharged V8 ដ៏អស្ចារ្យដែលផ្តល់ថាមពល 1244 HP និងកម្លាំងបង្វិល 1155 lb-ft ។ វាអាចបង្កើនល្បឿនពី0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេល2,8 វិនាទី និងពី0 ដល់ 321 គីឡូម៉ែត្រក្នុងរយៈពេលប្រហែលជា 14.51 វិនាទី។ វាមានល្បឿនអតិបរមា 434.5 គីឡូម៉ែត្រក្នុងមួយម៉ោង។

 

1) Koenigsegg Agera R

Koenigsegg Agera R វាមានម៉ាស៊ីន V8 DOHC 5 លីត្រ turbocharged ជាមួយនឹងកម្លាំង 1140hp និងកម្លាំង 1200 lb- ft វាអាចបង្កើនល្បឿនពី0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ 2,5 វិនាទីតែប៉ុណ្ណោះ និងពី0 ដល់ 299.3 គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ 11.7 វិនាទីប៉ុណ្ណោះ។ វាមានល្បឿនអតិបរមា 439.3 គីឡូម៉ែត្រក្នុងមួយម៉ោង។

 

សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព​ និងសំណាងល្អ។

ខេមខាសូមជម្រាបលា!

CamCar Collection Channel: https://www.youtube.com/user/phealayloy

ប្រភព BestBikes

 

 

 

 

 

 

 

 

 

 

 






Leave a Reply