រថយន្តដែលរងការខូចខាតដោយទឺកជំនន់អាចនឹងបង្កបញ្ហាច្រើន
ជាពិសេសគឺប្រព័ន្ធភ្លើងតែម្តង ឬក៏អាច
ឆ្លងប្រព័ន្ធភ្លើងធ្វើអោយរថយន្តឆាបចេះទាំងមិនដឹងខ្លួន។
ថ្ងៃនេះខេមខា នឹងបង្ហាញពីរបៀបខ្លះៗ ដើម្បីឲ្យ
បងប្អូនបានដឹង
និងអាចពិនិត្យបានដោយខ្លូនឯងថា តើរថយន្តណាដែលធ្លាប់លិចទឹក ហើយរថយន្តដែល
លិចទឹកមានសភាព
និងលក្ខណៈបែបណា។
របៀបពិនិត្យមើលរថយន្តណាដែលធ្លាប់លិចទឹក
1/
ត្រូវពិនិត្យមើលក្រោមកម្រាលជើង តើមានជាប់ស្នាមភក់ ឬច្រែះដោយសារទឹកដែរ ឬទេ។
2/
ពិនិត្យមើលពីបញ្ហាក្លិន និងបរិក្ខានៅក្នុងរថយន្ត ថាតើមានក្លិន ឬមានដុសផ្សិតដែរ
ឬទេ។
3/
ពិនិត្យមើលស្នាមភក់ និងកំទេចកំទីនៅតាមកន្លែងដែលពិបាកសម្អាតដូចជា ក្រោមគម្របកាតាប៊ូ
និងឃ្លុបរថយន្ត។
4/ ពិនិត្យក្បាលប៊ូឡុង និងខ្ចៅផ្សេងៗមានស្នាមច្រែះឬទេ និងសង្កេតមើលបរិវេណទ្វារខាងក្នុង ឬឃ្លុបរថយន្តថាតើមានសំណើម ដែរ ឬទេ។
5/ ភក់
ច្រែះ និងកំទេចកំទីផ្សេងៗនៅតាមគន្លោះគន្លាតផ្សេងៗជាសញ្ញាបញ្ជាក់ថា
រថយន្តធ្លាប់លេចទឹកហើយ។

