សំបកកង់គឺជារឿងចាំបាច់ដែលបងប្អូនត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ និងត្រឹមត្រូវមុននឹងធ្វើការបើកបរទៅតាមទីជិត ឬឆ្ងាយ។ ប៉ុន្មានចំណុចខាងក្រោមនេះ អាចបង្ហាញបងប្អូនឲ្យដឹងថា សំបកកង់រថយន្តរបស់បងប្អូនត្រូវប្តូរថ្មី ៖
1 ដំុប៉ោងលើសំបកកង់
នេះជាសញ្ញាមួយប្រាប់សំបកង់រថយន្តរបស់បងប្អូន គឺកំពង់ខ្សោយគុណភាព
ហើយក៏ដល់ពេលដែលត្រូវផ្លាស់ប្តូរវាផងដែរ
ដើម្បីធានានូវសុវត្ថិភាពការធ្វើដំណើររបស់បងប្អូន។
2 ស្នាមប្រេះលើសំបកកង់
ស្នាមប្រេះផ្នែកចំហៀងសំបកកង់ជាករណីមួយដែលយើងអាចពិនិត្យបានយ៉ាងងាយតាមរយ:ការត្រួតពិនិត្យផ្នែកខាងក្រៅ។ ពេលមានបញ្ហាសំបកកង់ត្រូវទៅរកអ្នកជំនាញដើម្បីធ្វើការត្រួតពិនិត្យ
និងកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយ
ឬផ្ទុកទម្ងន់ធ្ងន់ៗ។
3 ការលេចចេញនូវរបាសម្គាល់កម្រាស់ក្រឡាសំបកកង់
ជាធម្មតាពេលសំបកកង់រថយន្តនៅថ្មីនោះបងប្អូនមិនអាចឃើញចំណុចតូចៗលើខ្សែឆ្នូតសំបកកង់ទេ
ដែលគេហៅថា របាសម្គាល់កម្រាស់ក្រឡាសំបកកង់។ ប៉ុន្តែនៅពេលសំបកកង់បងប្អូនសឹកក្រឡាដល់កម្រិតណាមួយវានឹងចេញស្នាមតូចៗលើខ្សែឆ្នូតសំបកកង់។
ករណីនេះបងប្អូនត្រួវតែផ្លាស់ប្តូរកង់ចាស់ចេញភ្លាមដើម្បីធានាដល់សុវត្ថិភាពរបស់បងប្អូន។
4 ជម្រៅក្រឡាកង់
ជាធម្មតាបងប្អូនតែងតែចាប់អារម្មណ៍លើក្រឡាកង់រថយន្តជាងចំណុចផ្សេងៗ ព្រោះវាងាយស្រួលពិនិត្យ
និងស្មានដឹងពីអាយុកាលនៃការប្រើប្រាស់។ ដូច្នេះបងប្អូនត្រូវចាំាថា នៅពេលដែលក្រឡាសំបកកង់របស់បងប្អូនសឹកដល់កម្រិត
1,6mm បងប្អូនត្រួវតែផ្លាស់ប្តូរកង់ចេញ ព្រោះវាអាចធ្វើឲ្យមានការពិបាកក្នុងការគ្រប់គ្រងលើផ្លូវសើម
និងងាយរអិល។
សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព និងសំណាងល្អ។
ខេមខាសូមជម្រាបលា!
CamCar Collection Channel:
https://www.youtube.com/user/phealayloy
Facebook page:
https://www.facebook.com/Camcar-Collection-2056468174399077/