Car Condition

Model Year

Maker

Body type

Price range


Battery/Charging Alert

បើសិនជារថយន្តរបស់បងប្អូនចេញសញ្ញានេះ គឺមានន័យថាអាគុយរថយន្តគឺខ្សោយជាងកម្រិតស្តង់ដារ ហើយប្រព័ន្ធសាកភ្លើងក៏ដំណើរការមិនពេញលេញ។ 

Transmission Temperature


គឺមានន័យថាសីតុណ្ហភាពប្រព័ន្ធប្រអប់លេខរបស់រថយន្តខ្ពស់ជាងកម្រិតធម្មតាខណៈពេលប្រេងប្រអប់លេខ
ក៏មានសីតុណ្ហភាពខ្ពស់ជាងកម្រិតធម្មតាដែរ ក្នុងករណីនេះបងប្អូនគួរតែពិនិត្រមើលកម្រិតប្រេងប្រអប់លេខ 
និងបិរមាណទឹកស្អំ ថ្នាំត្រជាក់ក្នុងធុងទឹកក៏ដូចជាក្នុង Radiator ផង។

Oil change Reminder


បើមានសញ្ញានេះ គឺប្រេងម៉ាស៊ីនរថយន្តគឺផុតកំណត់ប្រើប្រាស់ហើយ ដែលត្រូវបានត្រួតពិនិត្យដោយ
ប្រព័ន្ធអេឡិតត្រូនិច (EOM)។ 

TPMS (Tire Pressure Monitoring system)


វាជាសញ្ញាប្រាប់ថា សម្ពាធខ្យល់ក្នុងសំបកកង់ថយចុះ ឬសំបកកង់មានបញ្ហា។

Reduce Power Warning


ជាសញ្ញាបញ្ជាក់ថា ម៉ាស៊ីនរថយន្តរបស់បងប្អូនចុះខ្សោយថាមពល ដែលទាមទារឲ្យមានការពិនិត្យ និងយកចិត្តទុកដាក់ពីអ្នកជំនាញថែរទាំរថយន្តដោយប្រើឧបករណ៍ស្កេន។

Gas Cap


ជាសញ្ញាប្រាប់ពីគម្របធុងសាំងបិទមិនបានជិតល្អ ដូច្នេះបងប្អូនត្រូវមួលវាឲ្យបានជិតល្អឡើងវិញ។

សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព​ និងសំណាងល្អ។

ខេមខាសូមជម្រាបលា!


CamCar Collection Channel: https://www.youtube.com/user/phealayloy

ប្រភព Rotyun Daily



Leave a Reply