Car Condition

Model Year

Maker

Body type

Price range



ក្រុមហ៊ុន Harley-Davidson បាន​បន្ដ​ជន្ល​បញ្ចេញ​លក់​ម៉ូតូ​អគ្គិសនី​របស់​ខ្លួន LiveWire ៤ ឆ្នាំ​មក​ហើយ និង​ទើបតែ​ប្រកាស​គម្រោង​វិនិយោគ​បន្ថែម​លើ​ម៉ូដែល​អគ្គិសនី​នៅ​ពិព័រណ៍​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​ឆ្នាំ​ ២០១៩ នៅ​ក្រុង​ឡាស វេហ្កាស​។
ព័ត៌មាន​លម្អិត​ពី​បច្ចេកវិទ្យា​ផ្សេងៗ​នៃ​ម៉ូដែល LiveWire ត្រូវ​បាន​បញ្ចេញ​បន្ដិច​ម្ដងៗ​អស់​ពេល​ជាច្រើន​ខែ​។ វា​រួម​មាន​ប្រព័ន្ធ​ហ្វ្រាំង​គុណភាព​ខ្ពស់ Brembo គ្រោង​តួ​ដែល​អាច​កែសម្រួល​បាន​កង់ស្ព័រ Michelin ប្រព័ន្ធ​ជំនួយ​ពេល​បត់បែន និង​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ជាដើម​។ សរុបមក​វា​ជា​ម៉ូតូ​ប្រណីត​សម្រាប់​អភិជន​។
សមត្ថភាព​ថាមពល​អគ្គិសនី​ដែល​អាច​បរបាន​ចម្ងាយ ១៧៧ គីឡូម៉ែត្រ​ហើយ​ក៏​នឹង​មាន​ការអភិវឌ្ឍ​បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​លោក ផូ ចេមស៍ នាយក​ផ្នែក​ផែនការ​ប្រចាំ​ក្រុមហ៊ុន Harley-Davidson​។
LiveWire ប្រជែង​នឹង​ម៉ូតូ​អគ្គិសនី​នៅ​លើ​ទីផ្សារ​គឺ Zero SR ដែល​ប្រើ​អាគុយ ១៤,៤ គីឡូវ៉ាត់ម៉ោង និង​បរបាន​ចម្ងាយ ១៩៣ គីឡូម៉ែត្រ​។
LiveWire មាន​សន្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ដោយ​ប្រើ​ថិរវេលា​ត្រឹមតែ ៣,៥ វិនាទី ដែល​ស្ទុះ​លឿន​ជាង Zero SR បន្ដិច​។ ម៉ូដែល Zero SR បំពាក់​អាគុយ ៥២ គីឡូវ៉ាត់​ ១ ​គ្រឿង ដូច្នេះ LiveWire ទំនង​ជា​ប្រើ​ថាមពល​ខ្ពស់​ជាង​នេះ​បន្ដិច​ដែល​បំពាក់​នៅ​ត្រង់​បរិវេណ​ជង្គង់​អ្នកបើកបរ​។ ចូរ​ចងចាំ​ថា នេះ​គឺជា​ម៉ូតូ​អគ្គិសនី​អូតូ​ដោយ​មិន​ចាំបាច់​ប្រើ​អំប្រ៊ីយ៉ា ឬ​ចង្កឹះ​លេខ​។
តម្លៃ​លក់រាយ​ចំពោះ​ម៉ូដែល​ម៉ូតូ​អគ្គិសនី​របស់​អាមេរិក​ដ៏ថ្មី​បំផុត​ត្រូវ​បាន​កំណត់​ថ្លៃដើម​ចេញ​ពី​រោងចក្រ​ប្រមាណ​ ២៩ ៨០០ ​ដុល្លារ​៕ 

Leave a Reply