ក្រុមហ៊ុន EPP នឹងនាំយកនូវរថយន្តភីកអាប់យក្សថ្មីរបស់ខ្លួនទៅអឺរ៉ុបឆ្នាំក្រោយ និងមានគម្រោងសាងសង់រោងចក្រនៅចក្រភពអង់គ្លេស។
ស្ថាបនិករបស់ Jeep បានសម្រេចចិត្តធ្វើការសាកល្បងបញ្ជូន Gladiator ទៅក្នុងទីផ្សារអឺរ៉ុប ហើយលោកបានបន្តទៀតថា “វានឹងធ្លាក់នៅត្រីមាសទី 1 ឬទី 2 នៅឆ្នាំ 2020 វានឹងមិនមានទំហំធំទេប៉ុន្តែអតិថិជនរបស់យើងចូលចិត្តភីកអាប់យក្សថ្មីមួយនេះ”។
ទៀតសោធ រថយន្ត Jeep ជាង ១៧០,០០០ គ្រឿងត្រូវបានលក់នៅទីផ្សារ Europe វាបានកើនឡើងជាង 50% ហើយធ្វើអោយ Jeep ក្លាយជាទីផ្សាររថយន្តដែលធំជាង ក្រុមហ៊ុន Land Rover នៅ Europe ទៅទៀត។ ស្ថាបនិករបស់ Jeep មានជំនឿរជឿរជាក់ថា រថយនតរបស់ខ្លូននឹងទទួលបានការគាំទ្រពីប្រជាជននៅអឺរ៉ុប។ គាត់បានបញ្ជាក់ថា “យើងនឹងលូតលាស់នៅអឺរ៉ុប ព្រោះម៉ាកយីហោរបស់យើងជាយីហោមួយដែលច្បាស់លាស់ និងប្រាកដ”។
សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព និងសំណាងល្អ។ ខេមខាសូមជម្រាបលា!
CamCar Collection Channel: https://www.youtube.com/user/phealayloy
Facebook page: https://www.facebook.com/Camcar-Collection-2056468174399077/
ប្រភព AUTOCAR

