ថ្មីៗ នេះMitsubishi បានដាក់បង្ហាញ នូវររថយន្ត Mitsubishi Triton ដែលត្រូវបានឌីសាញ ជាលក្ខណដាយណាមីច ដែលផ្តោតសំខាន់លើបីចំណុច ធំៗ នោះគឺ រូបរាងខាងក្រៅ គ្រឿងក្រោម និង ខាងក្នុង។ តើកំណែប្រែទាំងនេះមានអត្ថប្រយោជ៍អ្វី ខ្វះដល់អ្នកប្រើ តោះទស្សនាវីដេអូ ។ Into 20 second
ជំរាបសួរបងប្អូនទាំអស់គ្នា ថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញអំពី Mitsubishi ២០១៩ បើនិយាយអំពីរូមរាងខាងក្រៅវាត្រូវបាន ឌីសាញជាលក្ខណ ដាយណាមីក ដែលអំពូលរបស់វាត្រូវបានបន្លិចជាមួយ LED ឡាយឆូតជាបន្ទាត់ដែលមានមុំ ១៦០ ដឺក្រេ ពីជួរខាងក្រោមអំពូលគុជ ចំពោះកាងមុខបន្លេច Chrome ពីរបន្ទះធំដែលឡាយក្រសោបភ្លើង កង្កែប និងមួមបន្ទះធំទៀតត្រូវបានបំពាក់នៅចំពីមុខតែម្តង តែបើមើលពីក្រោយវិញស្តុបខាងក្រោយត្រូវបានបំពាក់ LED ដែលសកសមនិង ភ្លីដែលមានឡាយនៅសាងខាងនៃ រថយន្ត ដែលភ្លីនេះបានបំពេញមុខងារក្នុងការទប់លម្នឹងខ្យល់ បង្កើនភាពរឹងមាំ និងជាទស្សនីភាពនៃរូបរាង ការកែប្រែបែបនេះធ្វើអោយរថន្ថសេរីថ្មីនេះមិនមានភាពច្រឡំជាមួយ សេរីចាស់ឡើយ និងបង្ហាញពីអនុភាពនៅពេលដែលបើកបរលើផ្លូវ និងទីជនបទ ។
បើនិយាយអំពីប្រពន្ធគ្រឿងក្រោម រថយន្តនេះបំពាក់ជាមួយបច្ចេកវិទ្យាថ្មីរបស់ Mitsubishi ដែលចំហេះដោយ ម៉ាស៊ូត ពីសស្តុង ៤ ជំនួយខ្យល់ឆេះដោយ ធូបូ ដែលបំពាក់ជាមួយប្រអប់លេខអូតូ 6 វគ្គ និងមានចង្កោះលេខដៃនៅនិងចង្កូតដែលត្រូវចិត្តអ្នកលេខ Rally មិនតែប៉ុន្នោះវាមានបំពាក់ AWD and 4wd សម្រាប់ជំនួយនៃការបើកបរផ្លូវរអិល ផ្លូវភក់ និងជាពិសេគឺសំដៅលើអ្នកដែលមានតម្រូវការក្នុងការបើកបរនៅលើផ្លូវចម្ការ ព្រៃភ្នំ និងកាត់ទឹក។ យ៉ាន់កង់ត្រូវបានបំពាក់ជាមួយយ៉ាន់ ១៨ អ៉ីង និងប្រភេទសំបក និងប្រាំង ABS គ្រាន់តែប៉ុនហ្នឹងអ្នកអាចស្រមៃបានថាវាពិតជាមិនធម្មត្តាដូចអ្នកគិតពីមុនទៅហើយ ចុះគ្រឿងក្នុងវិញមានអ្វីខ្លះ ?
ចំពោះគ្រឿងក្នុងវិញ រថយន្តនេះបានបំពាក់ជាមួយកៅអី ៥ ដែសុទ្ធតែជាស្បែក កំរិតលេខ ៣ ធៀបនិង 570 កំរិតលេខ ២ និង Rolls Royce and Mercedes កំរិតលេខ ១ ចង្កូតស្បែកមានបំពាក់ជាមួយបូតុងបញ្ជារ តន្ត្រី ទូរស័ព្ទ និងកុំព្យូទ័រ ឯខាងក្រោមចង្កូតមានបូតុងទីបឌ្រូនីចស្រាប់ រីឯតាបឡូកុងទ័រមានបង្ហាញព័ត៌មានដូចជា រង្វិលជុំម៉ាស៊ីន កុងទ៏រល្បឿនគិតជាគីឡូក្នុងមួយម៉ោង និង ចំកណ្តាលគឺបង្ហាញព័ត៌មានសំខាន់នៃរថយន្តដែលមានដូចជា កំដៅទឹក កំរិតប្រេង ប្រព័ន្ធបញ្ជារគ្រឿងក្រោមទាំងអស់ និងចម្ងាយដែលបានប្រើប្រាស់ ។ តាបឡូកំសាន្ត 6.1 អ៉ីងអាចភ្ជាប់ ប្លូធូ USB, Sd Card, CD, Ax3.0, HDMI botton camera អាចបញ្ជារលើអេក្រង់បាន ។ ចំពោះតន្រ្តីនៅលើរថយន្តនេះគឺសម្លេងរបស់ពិរោះកំរិត ៥ សម្រាប់ខ្ញុំ ដែលលេខមួយ គឺ Rolls Royce and Mercedes ។ ម៉ាស៊ីនត្រជាក់មានគ្រប់ ស៊ូនផ្តល់ភាពត្រជាក់គ្រប់គ្រាន់ ។ ចំពោះការធ្វើតេសសុវត្ថិភាព គឺវាទទួលបានកំរិត ផ្កាយ ៥ និងមាន សាន់ស័រជំនួយការបើកបរ ។
សរុបសេចក្តីមករថយន្តនេះនិងផ្តល់អោយលោកអ្នកនូវការបើកបរ ដែលអាចផ្ទុកបានសមាជិក ៥នាក់ទាំអ្នកបើក និងទម្ងន់ផ្ទុក ១៥០០ គក និងសន្សំសំចៃ ២យ៉ាង ទីមួយ ៧ លីតម៉ាស៊ូតសម្រាប់ចម្ងាយផ្លូវលាត ១០០ គម ទីពីរមានការធានាពីក្រុមហ៊ុន ៣ឆ្នាំ ឫ ៣០០០០ គម។ ហើយតម្លៃវិញ គឺ ៤៦០០០ ដុល្លារ តម្លៃសម្រាប់ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អ្វីដែលខ្ញុំចង់ណែនាំបំផុតគឺទិញភ្លាម បានឡានភ្លាម មិនបាច់កក់លុយមុនទេ ។
វីដេអូបន្ទាប់ខ្ញុំនិងនិយាយ អំពី Pick Up មួយគ្រឿងទៀត កុំអោយខកខាន subscribe my channnel ឥឡូវនេះ។ ហើយជួយ ខមិនសម្រាប់សំណូមពរវីដេអូដែលនិយាយអំពីការពិតនៃរថយន្ត ។
អរគុណជម្រាបលា ដោយក្តីអនុគ្រោះប្រសិនបើមានកំហុសខុឆ្គង ។
សម្រាប់វីដេអូចុច ៖ https://www.youtube.com/channel/UCyVXdJ4IX7xre-a4mH98i5A?view_as=subscriber
សម្រាប់ Facebook page: https://www.facebook.com/Camcar-Collection-2056468174399077/?modal=admin_todo_tour
