Car Condition

Model Year

Maker

Body type

Price range

Porsche Macan បានបង្ហាញខ្លួននៅឯព្រឹត្តិការណ៍ពិសេសមួយដែលប្រារព្ធឡើងនៅ Porsche Center នៃទីក្រុងឌូបៃហើយរថយន្តម៉ាក Porsche Macan ថ្មីនេះឥឡូវមានវត្តមាននៅ Dubai and the Northern Emirates រថយន្ត​ SUV ប្រភេទថ្មីនេះមានត្រូវបានធ្វើការកែប្រែនូវចង្កៀងខាងមុខសារជាថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យា LED ស្តង់ដារ (a three-dimensional LED light panel prominent illuminates the rear end)


អតិថិជនអាចរីករាយជាមួយនឹងពណ៌ដ៏ថ្មីស្រលាងចំនួន 4 គឺ Miami Blue, Crayon, Dolomite Silver Metallic and Mamba Green Metallic.

នៅខាងក្នុងរថយន្ត Macan ជំនាន់ថ្មីនេះ ត្រូវបានបំពាក់ដោយសម្ភារៈដែលមានគុណភាពខ្ពស់ និងស្តង់ដារ រួមជាមួយកៅអីថ្មី Alcantara Seat រួមទាំងជញ្ជាំងកញ្ចក់បែប Panorami អេក្រង់បញ្ជា​​ 10,9 អ៊ីញ ប្រព័ន្ធគ្រប់គ្រង Porsche Communication PCM ប្រភេទថ្មី មានប្រព័ន្ទជំនួយដល់ការចត ​(ParkAssist) មានប្រព័ន្ធ automatically dimming mirrors និងប្រព័ន្ធ Rearview camera.


The Macan បំពាក់ដោយម៉ាស៊ីនស៊ីឡាំង 4 កម្លាំង 2.0 លីត្រដែលមានកម្លាំងសេស 252 horsepower និងកម្លាំងរង្វិលជំុ 370 Nm វាអាចបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ / ម៉ោង ក្នុងរយៈពេល 6,5 វិនាទី (with the optional Sport Chrono Package) និងល្បឿនអតិបរមា 227 គីឡូម៉ែត្រ / ម៉ោង។

ចំណែក The Macan S ​​វិញគឺបំពាក់ដោយមាស៊ីន V6 ថ្មីដែលមានកម្លាំងសេស 354 horsepower និងកម្លាំងរង្វិលជំុ 480 Nm ដែលបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ / ម៉ោងក្នុងរយៈពេល 5.1 វិនាទី និងល្បឿនអតិបរមា 227 គីឡូម៉ែត្រ / ម៉ោង។

រថយន្តម៉ាក Porsche Macan និងម៉ាក Mac S ថ្មីនេះឥឡូវមានវត្តមាននៅ Dubai and the Northern Emirates

CamCar Collection Channel: https://www.youtube.com/user/phealayloy
ប្រភព: DUBAICAR

Leave a Reply