Car Condition

Model Year

Maker

Body type

Price range




យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​ក្រុមហ៊ុន Rolls-Royce បាន​ឲ្យ​ដឹង​ថា៖ «វិស្វករ និង​ក្រុម​ការងារ​ផលិត​ឧបករណ៍​របស់​ក្រុម​ហ៊ុន Rolls-Royce Motor Cars បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្រូពេទ្យ​ដើម្បី​បង្កើត​នូវ​ជំហរ​អង្គុយ​ធ្វើ​ឲ្យ​រាងកាយ​សម្រាក​ស្រួល។ លទ្ធផល​នេះ​បាន​កើត​ចេញ​ជា​កៅអី​ថ្មី បំពាក់​ក្នុង​រថយន្ដ​ស៊េរី Phantom Limelight»។
បន្ទាប់ពី​បាន​ត្រៀម​រៀបចំ​ខ្លួន និង​សម្រាក​រួច​ហើយ អ្នក​ដំណើរ​បាន​ទៅ​ដល់​គោលដៅ​ជាមួយ Phantom Limelight ដែល​មាន​ពណ៌​ខៀវ Gala Blue កង់​អាលុយ​មីញ៉ូម​មាន ៩ កាំ តែម​ឆ្នូត​ពណ៌​ទឹក​ដោះ​គោ​លាយ​ខៀវ​ទឹក​ប៊ិក និង​មាន​រូប​គ្រាប់​ពេជ្រ​ដូចជា​ខ្សែ​ដៃ​ពេជ្រ​ស្រោប​លើ​ផ្ទៃ​រថយន្ដ។
រថយន្ត​ម៉ូដែល Phantom ស៊េរី Limelight Collection ដែល​មាន​ចំនួន​តែ ២៥ គ្រឿង​នេះ នឹង​បើក​ឲ្យ​មាន​ការ​កុម្ម៉ង់​បញ្ជា​ទិញ​ភ្លាមៗ​តាម​រយៈ​ភ្នាក់ងារ​ចែក​ចាយ Rolls-Royce Motor Car ទូទាំង​ពិភពលោក។
Rolls-Royce ស៊េរី Phantom Limelight បំពាក់​ម៉ាស៊ីន V12 ៦៧៤៩ សេសេ ៤១២ សេះ និង​កម្លាំង​រមួល ៥៣១ ផោន-ហ្វ៊ីត​ក្នុង​បែប​ផែន ៣៥០០​ជុំ​/នាទី។ ល្បឿន​សន្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ថិរវេលា ៦,១ វិនាទី និង​ល្បឿន​កំពូល ២៤០ គីឡូម៉ែត្រ។
គ្រាន់​តែ​គ្រឿង​បរិក្ខារ​ក្នុង​រថយន្ដ វា​មាន​តម្លៃ​រហូត​ដល់ ៦៨៩៥០ ដុល្លារ ដោយ​មិន​ទាន់​គិត​ពន្ធ និង​ធ្នាក់​ជើង​ផង ចុះ​ទម្រាំ​តម្លៃ​មួយ​តួ​រថយន្ដ​វិញ?
លោក James Wong ជា​បុគ្គលិក​របស់​ក្រុមហ៊ុន Rolls-Royce ប្រចាំ​នៅ​ប្រទេស​សិង្ហបុរី មិន​អាច​បង្ហើប​ប្រាប់​អំពី​តម្លៃ​របស់ Rolls-Royce ស៊េរី Phantom Limelight បាន​នោះ​ទេ ដោយ​វា​អាច​ប្រែប្រួល​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន។
យ៉ាង​ណា​មិញ យោង​តាម​ប្រភព​គេហទំព័រ​រថយន្ដ​មួយ​ចំនួន បាន​លាត​ត្រដាង​តម្លៃ​លក់​ចេញពី​ក្រុម​ហ៊ុន​ថា Phantom Limelight មាន​តម្លៃ ៦៥ ម៉ឺន​ដុល្លារ៕




Leave a Reply