ចំពោះរថយន្តថ្មីមិនសូវជាមានបញ្ហាចោទទេ តែមួយទឹកបងប្អូនទាមទារត្រូវតែប្រយ័ត្ន
និងពិនិត្យមើលឲ្យបានត្រឹមត្រូវ ដើម្បីចៀសវៀងការក្លែបន្លំផ្សេងៗ
និងធានាដល់សុវត្ថិភាពក្នុងការបើកបរ។ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការមើលគីឡូកុងទ័រ
ដើម្បីជៀសវាងការបន្លំតួលេខ ដែលវិធីសាស្ត្រមួយនេះបងប្អូនអាចពិនិត្យបានដោយខ្លួនឯង និងងាយស្រួល៖
ទី១ៈ មើលលេខគីឡូនៅលើកុងទ័រ
ជាធម្មតារថយន្តអាចរត់បានចម្ងាយ
19,000 គីឡូម៉ែត្រ ក្នុងមួយឆ្នាំដូចនេះបើ រថយន្តរត់បាន5ឆ្នាំ នោះតួរលេខគឺ 95,000 គីឡូម៉ែត្រ
បើតិចជាងនេះច្រើនលេខគឺលេខគីឡូនៅលើកុងទ័រ ត្រូវបានគែបន្លំហើយ។
ម្យ៉ាងទៀតគឺបងប្អូនត្រូវតាមដានមើលឲ្យច្បាស់ថាតើមានលោតសញ្ញាផ្កាយ(*) ឬទេ បើបានលោតនោះគឺ
រថយន្តរបស់បងប្អូនគឺ ត្រូវបានគែបន្លំហើយ។
ទី២ៈ
ពិនត្យមើលឈ្នាន់ហ្វ្រាំង និងហ្គា
បងប្អូនត្រូវពិនិត្យមើលឈ្នាន់ហ្វ្រាំង
ហ្គា និងកំរាលផ្សេងៗរបស់រថយន្ត បើសិនជាឈ្នាន់ និងកំរាលមានភាពសឹកខ្លាំងហើយលេខកុងទ័រនៅតិច
វាពិតណាស់ថាមានគេលូចដូរតួរលេខមិនខាន។
ទី៣ៈ ត្រូវពិនិត្យមើលលើគ្រឿងម៉ាស៊ីនខ្លះៗ
បើរថយន្តនោះប្រើទើបតែបាន
45,000 គីឡូម៉ែត្រ តែបែជាមានគ្រឿងបន្លាស់មួយចំនួនត្រូវបានប្តូរផ្លាស់ថ្មីទៅហើយ
នោះពិតជាមិនអាចទេ ព្រោះរថយន្តនៅថ្មីនៅឡើយមិនគួរមានគ្រឿងបន្លាស់ថ្មីៗ
ដូចទើបនឹងដូរនោះទេ។ ក្នុងករណីដែលបងប្អូនមិនច្បាស់អពីគ្រឿងបន្លាស់រថយន្ត
បងប្អូនគួរតែរកអ្នកជំនាញណាមួយ ដែលអាចជួយបងប្អូនបាន។
ទី៤ៈ
វាស់ជំរៅក្រឡាកង់
ប្រសិនបើតួរលេខកុងទ័ររថយន្តបង្ហាញត្រឹមតែ
4000 គីឡូម៉ែត្រ នោះសំបកកង់ដែលបំពាក់ពីរោងចក្រនោះមិនត្រូវបានផ្លាស់ប្តូរទេ
ហើយជម្រៅក្រឡាកង់នៅប្រហែល 2 លើ 32 អីុញ ដែលបងប្អូនអាចប្រើកាក់ដើម្បីវាស់បានយ៉ាងងាយ។
វិធីសាស្រ្តងាយៗទាំងនេះ
អាចជួយបងប្អូនបានដើម្បីជាសវៀងការបន្លំតួរលេខចម្ងាយនៅលើកុងទ័រថយន្ត
នៅពេលបងប្អូនចង់ទិញរថយន្តមួយទឹក។
សូមអរគុណបងប្អូនទាំងអស់គ្នា ចំពោះការគាំទ្រ និងចំណាយពេលវាលាតាមដាននូវរាល់ព័តមាន ក៏ដូចជាវីដេអូ របស់ខេមខា។ រាល់មតិ ឬសំណូមពរផ្សេងៗ បងប្អូនអាចខំមិន ឬឆាតមកកាន់ខេមខាបាន។ ជាចុងក្រោយខេមខាសូមជូនពរបងប្អូនទាំងអស់គ្នា អោយមានសេចក្តីសុខ សុវត្ថិភាព និងសំណាងល្អ។
ខេមខាសូមជម្រាបលា!
CamCar Collection Channel:
https://www.youtube.com/user/phealayloy
Facebook page:
https://www.facebook.com/Camcar-Collection-2056468174399077/

